មាតិកា
ការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់
ចេញ​ផ្សាយ ២៨ មិថុនា ២០២០
159
ថ្ងៃសៅរ៍ ៧កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់។ ជាលទ្ធផលការភ្ជួររាស់សម្រេចបានប្រមាណ ៧០ភាគរយ។ បន្ទាប់មកលោក អភិបាលរងខេត្ត បានបន្តចុះពិនិត្យទីតាំងសម្រាប់ដាំព្រៃកោងកាងឡើងវិញនៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter