ចេញផ្សាយ ២៥ មិថុនា ២០២០
106
ថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ រួមជាមួយមន្ត្រីចំនួន ១រូប បានចូលរួមប្រជុំពិភាក្សាលើករណីសំណើសុំការអនុញ្ញាតជាគោលការណ៍សហការដាំដើមឈើឡើងវិញ និងជួលដីទំហំ ៣ ២១៣ហិកតា រយៈពេល ៧០ឆ្នាំ មានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់វិនិយោគអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ និងដាំដើមឈើលើផ្ទៃដីព្រៃឈើដែលរងការធ្វើអាជីវកម្មកន្លងមក។
ដែលមានការចូលរួមជាគណៈអធិបតី ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទ លោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីលោកអភិបាលស្រុក ប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ។
កិច្ចពិភាក្សានេះធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ។