ចេញផ្សាយ ២៤ មិថុនា ២០២០
164
ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០
លោក នេន ចំរើនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់សោម ចុះពិនិត្យ និងជ្រើសរើសទីតាំងសម្រាប់ដាំកូនកោងកាងចំនួន ២ ០០០ដើម លើផ្ទៃដីចំនួន ២ហិចតា នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។