មាតិកា
ការចុះតាមដាន និងពិនិត្យ ការចិញ្ចឹមត្រីទឹកសាប និងទឹកប្រៃ របស់វារីវប្បករនៅក្នុងភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៤ មិថុនា ២០២០
146
ថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ រួមទាំងភ្នាក់ងារផ្សព្វផ្សាយECWឃុំទំនប់រលក បានចុះតាមដាន និងពិនិត្យការចិញ្ចឹមត្រីទឹកសាប និងទឹកប្រៃ របស់វារីវប្បករនៅក្នុងភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល បានចុះពិនិត្យកន្លែងវារីវប្បកម្មទឹកប្រៃបានចំនួនមួយម្ចាស់ មានចំនួន ៣២៨បែរ ចិញ្ចឹមត្រីឆ្ពង់ចំនួន ១២៥០០០ក្បាល លក់លើទីផ្សារតម្លៃចន្លោះពី ៥ទៅ៦ ដុល្លារ។ ចំណែកឯវារីវប្បកម្មទឹកសាប ចុះពិនិត្យបានចំនួន ២ម្ចាស់ ដែលម្ចាស់ទី១ មានស្រះចំនួន ២ស្រះ ទំហំ ៦០x៨៥ម៉ែត្រ និងស្រះទី២ ទំហំ ៤៥x៨៥ម៉ែត្រ ដែលស្រះទាំងពីរចិញ្ចឹមជាប្រភេទត្រីឆ្តោចំនួន ៩០ ០០០ក្បាល។ ម្ចាស់ទី២ មានចំនួន ២ស្រះ ដោយស្រះទី១ មានទំហំ ៦០x៧៥ម៉ែត្រ និងស្រះទី២ ទំហំ ៣៥x៧៥ម៉ែត្រ ចិញ្ចឹមជាប្រភេទត្រីឆ្ដោចំនួន ៦០ ០០០ក្បាល។ វារីវប្បករទាំងពីម្ចាស់មិនទាន់បានប្រមូលផលនៅឡើយទេ ដោយសារត្រីមិនទាន់គ្រប់អាយុលក់ចេញ។ តាមការសាកសួរព័ត៌មានផ្ទាល់ខ្លួនពីម្ចាស់វារីវប្បកម្ម និងពិនិត្យជាក់ស្តែង គឺការចិញ្ចឹមត្រីរបស់ពួកគាត់មានដំណើរការល្អ ត្រីធំធាត់បានល្អ មានសុខភាពល្អ ដោយមានចំណីគ្រប់គ្រាន់ បរិយាកាសជុំវិញល្អ រួមទាំងមានការប្រឹក្សាពីមន្រ្តីជំនាញជលផល។
ចំនួនអ្នកចូលទស្សនា
Flag Counter