ចេញផ្សាយ ២៣ មិថុនា ២០២០
304
ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញកសិកម្ម ដើម្បីចុះពិនិត្យមើលដំណាំរួមផ្សំរបស់កសិករនៅឃុំអណ្តូង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងនោះកសិករដាំបន្លែអាជីពនៅឃុំអណ្ដូងថ្ម ចំនួន ២៤គ្រួសារ បានសស្រាក់សស្រាំដាំណាំសណ្ដែកគួរ ត្រសក់ចំណារ និងប្រមូលផលជាបណ្ដើរៗ ដោយបានទទួលបានទិន្នផលល្អ តម្រូវការទីផ្សារខ្ពស់ និងទទួលបានផលចំណេញ។ ក្នុងស្ថានភាពអំណោយផលទីផ្សារដូចសព្វថ្ងៃនេះ កសិករមានបំណងពង្រីកផ្ទៃដីដាំដុះបន្ថែម។
ជាក់ស្ដែង កសិករឈ្មោះ នាក់ ថុន ដាំត្រសក់លើផ្ទៃដីទំហំ ៥០មx ១០០ម គាត់ប្រមូលផលបានប្រមាណ ១០០គក្រ ក្នុងមួយថ្ងៃ តំលៃត្រសក់លក់ចេញឱ្យឈ្មួញកណ្ដាលក្នុងមួយគីឡូបាន ១ ៥០០រៀល។ គាត់កំពុងរៀបចំដីពង្រីកការដាំដុះត្រសក់ ៥០អាបន្ថែមទៀត។
នៅពេលកសិករជួបបញ្ហាបន្ទាន់ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះទៅអន្តរាគមន៍ភ្លាមដោយមិនទុកឲ្យមានការខូចខាតធ្ងន់ធ្ងរឡើយ។