ចេញផ្សាយ ២២ មិថុនា ២០២០
111
ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០
មន្ត្រីជំនាញព្រៃឈើ និងជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការបែងចែកគ្រឿងចក្រ និងរថយន្តដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើ និងជលផល ធ្វើការប្រគល់ជូនមន្ទីរសាធារណៈការខេត្តព្រះសីហនុ មន្ទីរធនធានទឹក និងមន្ទីរអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពលោក ស កក្កដា អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ដោយមានការចូលរួមពី÷
ក/ ម្ចាស់ករណីបទល្មើស
១.រដ្ឋបាលស្រុកព្រៃនប់
២.មន្ទីរកសិកម្ម (រដ្ឋបាលព្រៃឈើ និង រដ្ឋបាល
ជលផល)
ខ/ មន្ទីរស្នើសុំគ្រឿងចក្រ
១.មន្ទីរអភិវឌ្ឍន៍ជនបទ
២.មន្ទីរធនធានទឹក
៣.មន្ទីរសាធារណការ
គ/ ទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលសាលាខេត្ត