មាតិកា
ក្រុមល្បាតសហគមន៍នេសាទ ភូមិកោះរ៉ុងសន្លឹមចេញល្បាតក្នុងដែនសមត្ថកិច្ច
ចេញ​ផ្សាយ ២២ មិថុនា ២០២០
113
ថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផល ទំនប់រលក បានដឹកនាំក្រុមល្បាតសហគមន៍នេសាទ ភូមិកោះរ៉ុងសន្លឹមចេញល្បាតក្នុងដែនសមត្ថកិច្ច។ ជាលទ្ធផល បានធ្វើកិច្ចសន្យាចំនួន ០១ករណី លើការធ្វើនេសាទដោយប្រើឧបករណ៍មងក្តាមក្នុងកន្លែងអភិរក្ស ជលផល(ផ្កាថ្ម) និងបន្តសកម្មភាពប្រមូលក្តាមសេះពងក្រៅ ពីប្រជានេសាទបានចំនួន ១២ក្បាលស្មើនឹង ២គីឡូក្រាម ដាក់ក្នុងបែរធនាគាក្តាមសហគមន៍នេសាទ ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីកន្លែងអភិរក្សជលផលផ្កាថ្ម ព្រៃកោងកាង និងជីវចម្រុះបាតសមុទ្រ ដល់ប្រជានេសាទផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter