ចេញផ្សាយ ២០ មិថុនា ២០២០
136
ថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០
ការចិញ្ចឹមទាយកពងនៅខេត្តព្រះសីហនុ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារកំណើនតម្រូវការពងទាក្នុងខេត្ត តម្លៃលក់ចេញសមរម្យដែលអាចឲ្យកសិករទទួលបានផលចំណេញ និងទទួលបានជំនួយបច្ចេកទេសពីសំណាក់មន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ ជាលទ្ធផល នៅក្នុងឃុំសំរុងស្រុកព្រៃនប់ កសិដ្ឋានចិញ្ចឹមទាយកពងបានកើនឡើងពី ៧ដល់ ១១កសិដ្ឋាន ដែលមានទាសរុប ១២.០០០ក្បាល ទទួលបានពងទាប្រមាណ ៧.០០០ ពងក្នុងមួយថ្ងៃ។ ពងទា ១គ្រាប់ ថ្លៃលក់ចេញ ៤៥០-៥០០រៀល។ កសិករ ប្រាក់ ជឿន ដែលចិញ្ចឹមទាច្រើនជាងគេ ៣.៥០០ក្បាល នឹងបង្កើនដល់ ១០.០០០ ក្បាលក្នុងពេលខាងមុខ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់មន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីតាមដានការចិញ្ចឹមទារបស់កសិករ និងរាយការណ៍មកមន្ទីរជារៀងរាល់ថ្ងៃ។