មាតិកា
ការចុះពិនិត្យ ការធ្វើវារីវប្បកម្ម បង្គា របស់ក្រុមហ៊ុន រតនៈសម្បត្តិ មានទីតាំង ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ១៨ មិថុនា ២០២០
111
ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីជំនាញដើម្បីចុះពិនិត្យ ការធ្វើវារីវប្បកម្ម បង្គា របស់ក្រុមហ៊ុន រតនៈសម្បត្តិ មានទីតាំង ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានដីទំហំ ២.០៧ហិកតា ដែលនិយាមកា N 10.44'10.86502"(Lat ) E 103.42'369602"(Long )។ សូមបញ្ជាក់ថា កន្លែងធ្វើវារីវប្បកម្ម មានអាងចិញ្ចឹមត្រីចំនួន៥ ដែលអាងនីមួយៗ មានទំហំ ២០០ម៉ែត្រគីប និងស្រះទឹកស្អាតចំនួន១ ទំហំ ១២៣២ ម៉ែត្រការ៉េ ដោយបានដាក់កូនបង្គាចិញ្ចឹម ចំនួន ៦០ ០០០កូន ដែលកូនបង្គាទាំងនេះទិញមកពី ប្រទេសថៃ។
ចំនួនអ្នកចូលទស្សនា
Flag Counter