ចេញផ្សាយ ១៧ មិថុនា ២០២០
114
ថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងមន្ត្រីទីប្រឹក្សាកម្មវិធីAspire ដើម្បីបើកកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាឃុំកំពង់សីលា ភ្នាក់ងារផ្សព្វផ្សាយឃុំ និងកសិករជាសមាជិករបស់កម្មវិធីAspire សរុបចំនួន ៤៤នាក់ ក្នុងនោះស្ត្រី២៨នាក់។