មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅអនុវត្តការងារប្រចាំខែកក្កដា សម្រាប់ឆ្នាំ២០២០
ចេញ​ផ្សាយ ១៦ មិថុនា ២០២០
110
ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទ ដើម្បីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅអនុវត្តការងារប្រចាំខែកក្កដា សម្រាប់ឆ្នាំ២០២០ សមាសភាពចូលរួមមានលោកនាយ នាយរងខណ្ឌ និងប្រធានការិយាល័យ រួមទាំងមន្ត្រីតំណាងការិយាល័យទាំងអស់ និងមន្រ្តីកម្មវិធីAspire។ ជាលទ្ធផល ខណ្ឌទាំង២ និងការិយាល័យទាំងអស់ក្រោមឱវាទមន្ទីរបានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តច្បាស់លាស់សម្រាប់ខែបន្ទាប់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ក្រោយកិច្ចប្រជុំលោកប្រធានបានថ្លែងអំណរគុណដល់ខណ្ឌ និងការិយាល័យទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារកន្លងមកយ៉ាងសស្រាក់សស្រាំលើការងាររបស់ខ្លួន។
ចំនួនអ្នកចូលទស្សនា
Flag Counter