ចេញផ្សាយ ១៣ មិថុនា ២០២០
116
ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០
ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះសហការជាមួយកម្លាំងបញ្ជារឯកភាពរដ្ឋបាលស្រុកព្រៃនប់ដឹកនាំដោយលោក ព្រំ មុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ ចុះរុះរើសំណង់អនាធិបតេយ្យ ដែលបានសាងសង់ក្នុងដែននេសាទ និងព្រៃកោងកាង ស្ថិតនៅចំណុចបឹងកង្កែប ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖
១/ផ្ទះសាងសង់រួចទំហំ ៦មx៧ម ជញ្ជាំងឈើប្រក់ស័ង្កសីចំនួន ០១ខ្នង និងជញ្ជាំងស័ង្កសី ប្រក់ស័ង្កសីចំនួន ០១ខ្នង។
២/គ្រោងឈើទំហំ ៤មx៦ម ចំនួន ០៥ខ្នង។
៣/រោងបាយទំហំ ៣មx៣ម ជញ្ជាំងឈើប្រក់ស័ង្កសីចំនួន ០១ខ្នង។