មាតិកា
កិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងនាំចូលជ្រូកពីបរទេស
ចេញ​ផ្សាយ ១៣ មិថុនា ២០២០
122
នាពេលព្រឹក ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានជួបប្រជុំជាមួយក្រុមហ៊ុនចិញ្ចឹមជ្រូក Mpig និងក្រុមហ៊ុន cp ដើម្បីស្វែងយល់ពីស្ថានភាពផ្គត់ផ្គង់ជ្រូករស់នៅក្នុងខេត្តព្រះសីហនុ។ តំណាងក្រុមហ៊ុនទាំងពីរ បានលើកឡើងថា ក្រុមហ៊ុនអាចផ្គត់ផ្គង់តាមតម្រូវការជ្រូកក្នុងខេត្ត ព្រមទាំងនាំចេញទៅបណ្ដាខេត្តផ្សេងៗទៀត។ លោកប្រធានមន្ទីរបានសម្ដែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងស្រុកទាំងពីរក្នុងការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដែលធ្វើឲ្យខេត្តព្រះសីហនុក្លាយជាខេត្តមួយដែលមិនមានការនាំជ្រូកពីបរទេស។
ចំនួនអ្នកចូលទស្សនា
Flag Counter