ចេញផ្សាយ ១២ មិថុនា ២០២០
107
ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានបើកចំកិច្ចប្រជុំស្តីពី ការរៀបចំចងក្រងបណ្តុំអាជីវកម្ម ផលិតផលបន្លែ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមាសភាពចូលរួមមាន ក្រុមទីប្រឹក្សាកម្មវិធី ASPIRE ក្រុមប្រឹក្សាឃុំ និងមន្ត្រីបច្ចេកទេសមន្ទីរកសិកម្មខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីកសិករមកពីឃុំសំរុង និងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ចំនួន ៥៤នាក់ ស្រីចំន ១៥នាក់។