ចេញផ្សាយ ១២ មិថុនា ២០២០
117
នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០
លោក អាត ផល្លី ប្រធានការិយាល័យកសិឧស្សាហកម្ម បានដឹកនាំមន្រ្តី ចុះពិនិត្យ និងតាមដានការដាំដុះដំណាំស្រការនាគ ដែលមានទីតាំងនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖
១/ផ្ទៃដីដាំដុះដំណាំស្រការនាគសរុបចំនួន ១៤ហិកតា
២/អាយុកាលនៃដំណាំ ១០ឆ្នាំ
៣/ទិន្នផលទទួលបានសរុប 40តោន/រដូវ
៤/ខែប្រមូលផលពីខែមីនា ដល់ វិច្ឆិកា
ប៉ុន្តែមួយឆ្នាំចុងក្រោយនេះទិន្នផលទទួលបានតិចតួចបំផុតគឺប្រមាណតែ២០០គីឡូក្រាមតែប៉ុណ្ណោះ។ មូលហេតុគឺដោយសារតែមានជម្ងឺរាតត្បាត ដែលបង្កដោយពពួកវីរុស។ ដំណោះស្រាយរបស់គាត់គឺបានទិញថ្នាំកំចាត់មេរោគពីប្រទេសវៀតណាម តែដោយសារវិបត្តិជម្ងឺកូវីដ១៩ ដែលនាំឲ្យមានការបិទច្រកព្រំដែន ធ្វើឲ្យលទ្ធផលទទួលបានផ្ទុយពីការរំពឹងទុករបស់គាត់។