មាតិកា
កិច្ចប្រជុំពិភាក្សាការងារលើវិស័យជលផល
ចេញ​ផ្សាយ ១០ មិថុនា ២០២០
123
នាពេលព្រឹក ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកកិច្ចប្រជុំពិភាក្សាការងារលើវិស័យជលផល របស់ខណ្ឌរដ្ឋបាលជលផលកំពង់សោម។ ក្នុងកិច្ចប្រជុំនេះលោកបានជំរុញឱ្យថ្នាក់ដឹកនាំខណ្ឌ និងមន្ត្រីក្រោមឱ្យវាទខណ្ឌរដ្ឋបាលជលផលកំពង់សោមខិតខំបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព។ មួយវិញទៀតលោកអនុប្រធានមន្ទីរណែនាំខណ្ឌរដ្ឋបាលផលផលកំពង់សោមដឹកនាំការងារមួយចំនួនទៀតដូចជា បន្តចុះស្រង់ស្ថិតិវារីវប្បកម្ម ការចុះប្រមូលពន្ធទូក ការចុះបង្រ្កាបបទល្មើសនេសាទ ការកាប់រានដីព្រៃកោងកាងធ្វើជាកម្មសិទ្ធ និងលើការងាររដ្ឋបាលផ្សេងៗ ក្នុងខណ្ឌឱ្យបានល្អប្រសើរជាងមុន។
ចំនួនអ្នកចូលទស្សនា
Flag Counter