មាតិកា
ការចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹក គោ ក្របី នៅឃុំវាលរេញ និងឃុំរាម ស្រុកព្រៃនប់
ចេញ​ផ្សាយ ០៩ មិថុនា ២០២០
146
ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយពេទ្យភូមិ បានចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹក គោ ក្របី នៅឃុំវាលរេញ និងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផល÷ ១/ឃុំវាលរេញ បានគោចំនួន ១៧ក្បាល និងក្របីចំនួន ៣២ក្បាល។ ២/ឃុំរាម បានគោចំនួន ៥២ក្បាល។ សរុបទាំងពីរឃុំ បានគោចំនួន ៦៩ក្បាល និងក្របីចំនួន ៣២ក្បាល រួមទាំងអស់ស្មើនឹង ១០១ក្បាល។
ចំនួនអ្នកចូលទស្សនា
Flag Counter