មាតិកា
ការចុះតាមដាន និងស្រង់ស្ថិតិលើការងារភ្ជួររាស់របស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា
ចេញ​ផ្សាយ ០៨ មិថុនា ២០២០
125
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចុះពិនិត្យការបង្កបង្កើនផលរបស់កសិករនៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាលទ្ធផល÷ - ភ្ជួររាស់បានចំនួន ៤៦ហិកតា បូកយោង ៦៦៨៨ហិកតា ស្មើនឹង ៥១.៤៤ភាគរយ នៃផែនការប្រចាំឆ្នាំ។ - ព្រោះស្រូវបានចំនួន ១៩៦ហិកតា បូកយោង ៥៧៣៥ហិកតា ស្មើនឹង ៤៤.១១ភាគរយ នៃផែនការប្រចាំឆ្នាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter