ចេញផ្សាយ ០៨ មិថុនា ២០២០
98
ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយពេទ្យភូមិ បានចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹក គោ ក្របី នៅឃុំជើងគោ និងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផល÷
១/ឃុំជើងគោ បានគោចំនួន ៧០ក្បាល និងក្របីចំនួន ២៥ក្បាល។
២/ឃុំអូរឧកញ៉ាហេង បានគោចំនួន ១៩៣ក្បាល និងក្របីចំនួន ៩៧ក្បាល។
សរុបទាំង២ឃុំ បានគោចំនួន ២៦៣ក្បាល និងក្របីចំនួន ១២២ក្បាល រួមទាំងអស់ស្មើនឹង ៣៨៥ក្បាល។