ចេញផ្សាយ ០៥ មិថុនា ២០២០
155
ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម និងមន្ត្រីចំនួន ១រូប បានចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យ និងផ្តល់យោបល់លើលទ្ធផលបណ្ដោះអាសន្ន នៃការសិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈ ចំណុះ ៥០ម៉ឺនលីត្រ ស្ថិតនៅ ក្នុងភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន អិល អេច អ អាស៊ាន អិនវេសមេន ក្រោម អធិបតីភាពលោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងការចូលរួមមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។