មាតិកា
ការចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់ព្រៃកោងកាង មួយកន្លែង ស្ថិតនៅ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ០៤ មិថុនា ២០២០
115
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផល ទំនប់រលក និងលោក ញ៉ុញ អ៊ុកនាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានសហការជាមួយក្រុមប្រឹក្សាឃុំកែវ ផុស មេភូមិ និងប៉ូលិសរដ្ឋបាលឃុំ ព្រមទាំងមានការចូលរួមពីលោក នង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនង រដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យ និងទប់ស្កាត់សកម្មភាពកាប់ព្រៃកោងកាង មួយកន្លែង ស្ថិតនៅ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា មានការកាប់ព្រៃកោងកាង នៅជាប់ដងព្រែក និងជាប់ដីកំពុងចាក់ធ្វើផ្លូវមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ។ក្នុងករណីនេះក្រុមការងារកំពុងស្រាវជ្រាវរកជនល្មើស ដើម្បីចំណាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។
ចំនួនអ្នកចូលទស្សនា
Flag Counter