មាតិកា
ការចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹក គោ ក្របី នៅឃុំមួយចំនួនក្នុងស្រុកព្រៃនប់
ចេញ​ផ្សាយ ០៣ មិថុនា ២០២០
123
ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល សហការជាមួយពេទ្យភូមិ បានចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹក គោ ក្របី នៅឃុំមួយចំនួនក្នុងស្រុកព្រៃនប់ដូចជា÷ ១/ឃុំទឹកថ្លា គោចំនួន ៩៦ក្បាល និងក្របីចំនួន ៤៦ក្បាល។ ២/ឃុំព្រៃនប់ បានគោចំនួន ១០ក្បាល និងក្របីចំនួន ២៧ក្បាល។ ៣/ឃុំទឹកល្អក់ បានគោចំនួន ៨៦ក្បាល និងក្របីចំនួន ៤០ក្បាល។ ៤/ឃុំអូរជ្រៅ បានគោចំនួន ៨៦ក្បាល និងក្របីចំនួន ៤៦ក្បាល។ សរុបទាំង៤ឃុំ បានគោចំនួន ២៧៨ក្បាល និងក្របីចំនួន ១៥៩ក្បាល រួមទាំងអស់ស្មើនឹង ៤៣៧ក្បាល។
ចំនួនអ្នកចូលទស្សនា
Flag Counter