ចេញផ្សាយ ០៣ មិថុនា ២០២០
153
នារសៀលថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្ដល់លិខិតអនុញ្ញាតធ្វើអាជីវកម្មនេសាទសមុទ្រ ដែលដឹកនាំប្រជុំដោយ លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល។ កិច្ចប្រជុំបានផ្ដោតសំខាន់ពិភាក្សាអំពីការប្រមូលថ្លៃឈ្នួលដែននេសាទ និងដោយភ្ជាប់ជាមួយរបៀបវិរៈចំនួន៤៖
១/ស្ថានភាពវិស័យជលផល
២/លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការងារជលផល
៣/លទ្ធផលនៃការធ្វើជំរឿននាវានេសាទសមុទ្រ
៤/ការងារពាក់ព័ន្ធផ្សេងៗ ។
កិច្ចពិភាក្សានេះធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។