មាតិកា
កិច្ចប្រជុំស្តីពី ការរៀបចំចងក្រងបណ្តុំអាជីវកម្ម ផលិតផលបន្លែ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
ចេញ​ផ្សាយ ៣០ ឧសភា ២០២០
160
ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំចងក្រងបណ្តុំអាជីវកម្ម ផលិតផលបន្លែ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាពលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក ប៉េង សៅឌូ អភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ និងក្រុមទីប្រឹក្សាកម្មវិធី ASPIRE តំណាងលោកមេឃុំសាមគ្គី និងមន្ត្រីបច្ចេកទេសមន្ទីរកសិកម្មខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីកសិករមកពីឃុំទឹកល្អក់ និងឃុំសាមគ្គី ស្រុកព្រៃនប់ ៣៥នាក់ សរុបអ្នកចូលរួមចំនួន ៥១នាក់ ដែលប្រព្រឹត្តទៅនៅក្នុងសាលាឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter