មាតិកា
ការចុះរុះរើខ្ទមអនាធិបតេយ្យ នៅចំណុចអូរជាំ ឃុំអណ្ដូងថ្ម និងទួលទទឹង
ចេញ​ផ្សាយ ២៩ ឧសភា ២០២០
109
ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំកំលាំងរដ្ឋបាលព្រៃឈើចំនួន ១០នាក់ កំលាំងនគរបាលស្រុកព្រៃនប់ចំនួន ០៤នាក់ កំលាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ចំនួន ០៤នាក់ និងកំលាំងជំនួយចំនួន ០៦ នាក់ ប្រើប្រាស់រថយន្តចំនួន ១២គ្រឿង ប៊ុលដូហ្សឺរចំនួន ០១គ្រឿង ដើម្បីបោសសម្អាតខ្ទមអនាធិបតេយ្យ លួចសង់ថ្មី ក្នុងដែនព្រៃឈើ ចន្លោះពេល Covid-19 នៅចំណុចអូរជាំផ្តៅ ឃុំអណ្តូងថ្ម និងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល÷ ១/រុះរើខ្ទមប្រក់សង្ក័សីចំនួន ០៧ខ្ទម។ ២/ឡដុតធ្យូងចំនួន ០៣។ ៣/ផ្តួលបង្គោលរបងឈើ ប្រមាណ ៣០០បង្គោល។
ចំនួនអ្នកចូលទស្សនា
Flag Counter