ចេញផ្សាយ ២៨ ឧសភា ២០២០
149
ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
លោក យស់ ចន្ថាណា អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឯម ភា នាយខ័ណ្ឌរដ្ឋបាលជលផល និងលោក អាត ផល្លី ប្រធានការិយាល័យក្សេត្សសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងទីប្រឹក្សាកម្មវិធី ASPIRE ចុះសិក្សាពីស្ថានភាព និងការចិញ្ចឹមក្តាមថ្ម ជាលក្ខណៈគ្រួសារ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឃុំទឹកល្អក់ ស្រុកព្រៃនប់។ ទន្ទឹមជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ ក៏បានស្នើសុំដល់ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវីធី ASPIRE សូមជួយផ្តល់បច្ចេកទេសថ្មីៗ ដើម្បីចិញ្ចឹមទទួលបានទិន្នផលខ្ពស់។ យើងមានឱកាសល្អ ដែលកម្មវីធី ASPIRE បានចូលមកដល់ និងជួយគាំទ្រដល់បងប្អូន និងសុំសូមពរទៅបងប្អូនប្រជាពលរដ្ឋវិញ សូមកិច្ចសហការល្អជាមួយកម្មវិធី ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា នេះជាការលើកឡើង និងឆ្លើយតបភ្លាមៗ របស់លោកអនុប្រធានមន្ទីរ។