ចេញផ្សាយ ២០ ឧសភា ២០២០
95
នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំអបអរសាទរពិធីប្រគល់-ទទួល ទោចក្រយានយន្ត និងសម្ភារបរិក្ខាការិយាល័យ ជូនដល់មន្ត្រី និងភ្នាក់ងារផ្សព្វផ្សាយឃុំ នៅក្នុងបរិវេណរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដើម្បីចុះបំពេញបេសកកម្មនៅតាមឃុំគោលដៅក្នុងមូលដ្ឋាន ដែលធ្វើឱ្យមន្ទីរមានលទ្ធភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួនក្នុងការជួយបណ្តុះបណ្តាលប្រជាពលរដ្ឋអំពីរបៀបដាំដុះ ការចិញ្ចឹមសត្វ តាមបែបបច្ចេកទេសទំនើប ទទួលបានទិន្នផលខ្ពស់។
នាព្រឹកនៅថ្ងៃដដែល ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បានបន្តចូលរួមជាគណៈអធិបតី អមដោយលោក យស់ ចន្ថាណា អនុប្រធានមន្ទីរ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅក្នុងសាលប្រជុំធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។