ចេញផ្សាយ ១៩ ឧសភា ២០២០
102
ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ សហការណ៍ជាមួយនឹងក្រុមការងារនាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការគាំទ្រពីអង្គការស្បៀង និងកសិកម្ម(FAO) បានចុះសិក្សាពីតម្លៃខ្សែរច្រវ៉ាក់ផលិតផលកសិកម្ម(មាន់ ជ្រូក ពោតក្រហម ស្ពៃក្តោប ស្វាយកែវរមៀត និងស្វាយចន្ទី) ដើម្បីរៀបចំគោលនយោបាយសម្រាប់គាំទ្រលើផលិតផលកសិកម្ម។ ការសិក្សានេះធ្វើឡើងនៅឃុំសាមគ្គី និងឃុំវាលរេញ ស្រុកព្រៃនប់។ ជាលទ្ធផលបានសម្ភាសន៍គ្រួសារ៖
១. កសិករដំណាំស្វាយកែវរមៀតបាន ២គ្រួសារ
២. កសិករចិញ្ចឹមមាន់បាន ២គ្រួសារ
៣. កសិករចិញ្ចឹមជ្រូកបាន៣គ្រួសារ
៤. សត្តឃាតដ្ឋាន ១កន្លែង
៥. អាជីវករលក់ស្ពៃក្តោប ១កន្លែង
៦. អតិថិជនសាច់មាន់ ១គ្រួសារ
៧. អាហារដ្ឋាន ១កន្លែង