មាតិកា
ការចុះត្រួតពិនិត្យដេប៉ូលក់សម្ភារកសិកម្មនៅស្រុកព្រៃនប់
ចេញ​ផ្សាយ ១៣ ឧសភា ២០២០
106
ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោក នុត រ៉ា ប្រធានការិយាល័យនីតិកម្មកសិកម្ម បានចុះត្រួតពិនិត្យដេប៉ូលក់សម្ភារកសិកម្មនៅស្រុកព្រៃនប់។ ជាលទ្ធផលចុះពិនិត្យបានចំនួន ៣ដេប៉ូ÷ ១/ដេប៉ូឈ្មោះ តុន គីណាំ នៅឃុំអូរឧកញ៉ាហេង លក់បំណែកពូជដំណាំ មិនទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម។ ២/ដេប៉ូឈ្មោះ ពេជ្រ នឿន លក់ជីកសិកម្ម និងថ្នាំកសិកម្ម នៅឃុំសំរុង កំពុងធ្វើលិខិតអនុញ្ញាតនៅការិយាល័យច្រកចេញចូលស្រុកព្រៃនប់។ ៣/ដេប៉ូឈ្មោះ ម៉ៃ មិន នៅឃុំវាលរេញលក់ជីកសិកម្ម និងថ្នាំកសិកម្ម មានលិខិតអនុញ្ញាតត្រឹមត្រូវ។ ចំពោះដេប៉ូដែលគ្មានលិខិតអនុញ្ញាតក្រុមការងារបានណែនាំឱ្យធ្វើលិខិតអនុញ្ញាតធ្វើនៅច្រកចេញចូលតែមួយស្រុកព្រៃនប់។
ចំនួនអ្នកចូលទស្សនា
Flag Counter