មាតិកា
ការចុះពិនិត្យការធ្វើដំណាំបន្លែនៅភូមិវាលធំ
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
103
ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មន្ត្រីជំនាញកសិកម្ម បានចុះពិនិត្យការធ្វើដំណាំបន្លែរបស់កសិករឈ្មោះ សំ ស៊ីម នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាកសិករដាំបន្លែម្នាក់គត់ក្នុងភូមិ បាននិយាយថា ដោយសារខ្វះចំណូលផ្គត់ផ្គង់គ្រួសារ រួមទាំងត្រូវថែកូនតូចៗនៅផ្ទះ ជាពិសេសមិនមានមុខរបរ និងជំនាញផ្សេងៗ កសិកររូបនេះបានធើ្វដាំដំណាំបន្លែលើផ្ទៃដី៤អា មានសណ្តែកគួរ ល្ពៅយកទង និងត្រកួន ដោយយកទៅបោះឱ្យម៉ូយតាមតូប ក្នុងភូមិ ដោយបានកម្រៃពី ២ម៉ឺនទៅ៣ម៉ឺន ជាប្រចាំ។
ចំនួនអ្នកចូលទស្សនា
Flag Counter