ចេញផ្សាយ ០៦ ឧសភា ២០២០
125
ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០
នាយរងផ្នែក និងនាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ បានចុះពិនិត្យការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ នៅឃុំអូរត្រេះ និងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រុមការងារចុះពិនិត្យកន្លែងចិញ្ចឹមត្រីស្ពង់បានចំនួន ៣ទីតាំង ដែលទីតាំង÷
១.ឈ្មោះ ប៊ុន ម៉ូវ រស់នៅឃុំកំពេញ ស្រុកស្ទឹងហាវ មានបែចំនួន ១០០បែ ចិញ្ចឹមប្រភេទត្រីស្ពង់ចំនួន ៧០០០ក្បាល។
២.ទីតាំងនៅឃុំកំពេញ ស្រុកស្ទឹងហាវ មានបែចំនួន ១០៧ តែដំណើរការតែ ៧៥បែ ចិញ្ចឹមប្រភេទត្រីស្ពង់ចំនួន ៩០០០ក្បាល (ជួបតែអ្នកគ្រប់គ្រង)។
៣.ឈ្មោះ ហ៊ន ហាវ រស់នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ មានបែចំនួន ៨០ តែដំណើរការតែ ៦៤បែ ចិញ្ចឹមប្រភេទត្រីស្ពង់ចំនួន ៦០០០ក្បាល។
បច្ចុប្បន្នមានបញ្ហាតម្លៃក្នុងខណៈពេលមានជម្ងឺកូវីដ-១៩។