មាតិកា
ការចុះពិនិត្យកសិដ្ឋានចិញ្ចឹមទាយកពង
ចេញ​ផ្សាយ ០៤ ឧសភា ២០២០
104
ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ាប ចាន់ណាន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមទាយកពងរបស់កសិករចំនួន ៤គ្រួសារ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទាសរុបចំនួន ៣៥២០ក្បាល ដែលអាចទទួលផលបានចំនួន ២៦០០ពង ក្នុងមួយថ្ងៃ។ កសិករ÷ ១.កសិករ សូ ស្រេង ចិញ្ចឹមទាចំនួន ១៥០០ក្បាល ពងបាន ១១០០គ្រាប់/ថ្ងៃ។ ២.កសិករ ង៉ែត អឿន ចិញ្ចឹមទាចំនួន ១០០០ក្បាល ពងបាន៥៨០គ្រាប់/ថ្ងៃ(ទានៅក្មេងចាប់ផ្ដើមពងដំបូង)។ ៣.កសិករ រេះ ម៉ាត់ ចិញ្ចឹមទាចំនួន ៧២០ក្បាល ពងបាន៦៨០គ្រាប់/ថ្ងៃ។ ៤.កសិករ កែប លៀប ចិញ្ចឹមទាចំនួន ៣០០ក្បាល ពងបាន២២០គ្រាប់/ថ្ងៃ។
ចំនួនអ្នកចូលទស្សនា
Flag Counter