មាតិកា
ការចុះពិនិត្យការចិញ្ចឹមមាន់ និងដំំណាំរួមផ្សំ នៅភូមិទួលទទឹង១ ភូមិទួលទទឹង២ និងភូមិទួលទទឹង៣ និងភូមិជម្ពូខ្មៅ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់
ចេញ​ផ្សាយ ៣០ មេសា ២០២០
135
ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ញ៉ែម បូផល ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានដឹកនាំមន្ត្រីចំនួន ១រូប ដើម្បីចុះស្រង់ស្ថិតិការចិញ្ចឹមមាន់ ការចិញ្ចឹមត្រី និងការដាំដំណាបន្លែរបស់កសិករនៅឃុំទួលទទឹង ស្រុកព្រៃនប់។ ជាលទ្ធផល បានចុះជួបកសិករចំនួន២៣ គ្រួសារ ក្នុងនោះ÷ -កសិករចិញ្ចឹមទាកាប៉ាយកសាច់១គ្រួសារ (១១០ក្បាល) -អ្នកប្រមូលទិញផលនេសាទ ១គ្រួសារ ដោយកែច្នៃជាបង្គាក្រៀម(១០០ ទៅ២០០គីឡូបង្គាស្រស់ក្នុង១ថ្ងៃ) -វារីវប្បករចិញ្ចឹមត្រីស្ពង់ក្នុងបែរ១ គ្រួសារ(កូន៥០០ក្បាល) -កសិករដំាដំណាំរួមផ្សំចំនួន ២០គ្រួសារ។
ចំនួនអ្នកចូលទស្សនា
Flag Counter