ចេញផ្សាយ ២៩ មេសា ២០២០
197
ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ បានចូលរួមប្រជុំស្ដីពីការចុះស្រាវជ្រាវប្រមូលឯកសារពាក់ព័ន្ធ ថ្នាក់ភូមិ ឃុំ លើទីតាំងដីដែលស្ថិតនៅភូមិស្មាច់ដែង ឃុំរាម និងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរដ្ឋបាលស្រុកព្រៃនប់ ក្រោមអធិបតីភាពឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមដោះស្រាយវិវាទដីធ្លីទី២៣ និងលោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានសមាសភាពចូលរួមមកពីមន្ទីរអង្គភាពពាក់ព័ន្ធ។