ចេញផ្សាយ ២៩ មេសា ២០២០
143
ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមប្រជុំស្ដីពីការចុះស្រាវជ្រាវប្រមូលឯកសារពាក់ព័ន្ធ និងចុះបង្ហោះដ្រូន លើទីតាំងដីដែលស្ថិតនៅភូមិស្មាច់ដែង ឃុំរាម និងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយោដី ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម សៀក វណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមដោះស្រាយវិវាទដីធ្លីទី ២៣ សមាសភាពចូលរួមមកពីមន្ទីរអង្គភាពពាក់ព័ន្ធ។