ចេញផ្សាយ ២៥ មេសា ២០២០
117
ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០
មន្ត្រីផ្នែក និងសង្កាត់ រដ្ឋបាលជលផលព្រៃនប់ បានចូលរួមប្រជុំពិភាក្សា ស្តីពីការអនុវត្តកម្មវិធីតាមដាន និងរបាយការណ៍អំពីសកម្មភាពល្បាត(SMART)ក្នុងតំបន់គ្រប់គ្រងជលផលព្រែកកំពង់ស្មាច់ ក្នុងស្រុកព្រៃនប់ ក្រោមវត្តមានលោក ប្រាក់ វិសាល នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋបាលខេត្ត សមាសភាពចូលរួមពីសហគមន៍នេសាទចំនួន ៦ សហគមន៍។ ជាលទ្ធផល÷
-រៀបចំក្រុមល្បាតតាមសហគមន៍
-រៀបចំកម្មវិធីចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវអត្ថប្រយោជន៍ព្រៃកោងកាង
-រៀបចំទំរង់របាយការណ៍ប្រចាំខែ