ចេញផ្សាយ ២៥ មេសា ២០២០
95
ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រជុំកិច្ចប្រជុំដើម្បីប្រមូលយកធាតុចូលសំខាន់ៗដែលអង្គភាពក្រោមឱវាទបាននិឹងកំពុងអនុវត្ត ជាពិសេសអង្គភាពសំខាន់៣ គឺអគ្គនាយកដ្ឋានកសិកម្ម (ផលិតកម្មស្រូវ និងដំណាំ) អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (ចិញ្ចឹមសត្វ) និងរដ្ឋបាលជលផល (វារីវប្បកម្ម) រួចដាក់ចេញផែនការសកម្មភាពអនុវត្តបន្តឲ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រី ឯកឧត្តម លោកជំទាវ មកពីមន្ទីរអង្គភាពទាំង ២៥រាជធានីខេត្ត អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ។