មាតិកា
ការចូលរួមសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈលើគម្រោងអភិវឌ្ឍន៍"ទីក្រុងតាម" នៃតំបន់ទេសចរណ៍ពិសិដ្ឋ"នាគរាជ" លើផ្ទៃដីទំហំ ៨៣៤ហិកតា របស់ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន ឯ.ក
ចេញ​ផ្សាយ ២៤ មេសា ២០២០
147
ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈលើគម្រោងអភិវឌ្ឍន៍"ទីក្រុងតាម" នៃតំបន់ទេសចរណ៍ពិសិដ្ឋ"នាគរាជ" លើផ្ទៃដីទំហំ ៨៣៤ហិកតា របស់ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន ឯ.ក ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឈិន សេងងួន អភិបាលរងខេត្ត ព្រះសីហនុ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មាន គោលបំណង សំខាន់ ៗដូចជា÷ ១.បទបង្ហាញលទ្ធផលបឋមសេចក្តីព្រាង របាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោង។ ២.ផ្តល់វេទិកាសម្រាប់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធនានា ចូលរួមផ្តល់មតិយោបល់ ដល់ការសិក្សា របាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ របស់គម្រោង។ ៣.សេចក្តី សន្និដ្ឋាន និង អនុសាសន៍។
ចំនួនអ្នកចូលទស្សនា
Flag Counter