ចេញផ្សាយ ២៣ មេសា ២០២០
107
ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះពិនិត្យផលប៉ះពាល់ ការកសាងផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រឃុំបិតត្រាំង ស្រុកព្រៃនប់ និងភូមិសាស្ត្រសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា ផ្លូវបានរត់កាត់តំបន់ក្បាលឆាយមួយផ្នែក ស្របព្រំប្រទល់ក្បាលឆាយមួយផ្នែក និងក្នុងដែនព្រៃឈើមួយផ្នែក។
ស្ថានភាពសាងសង់ផ្លូវ គឺត្រាស់សេ បើកផ្លូវរណប ជិតភ្ជាប់ផ្លូវជាតិលេខ៤ហើយ។ នៅតាមអមសងខាងផ្លូវ មានសំណង់ផ្ទះជាច្រើនខ្នង និងមានមនុស្សរស់នៅផងដែរ ក្នុងគោលបំណង ទាសំណងផលប៉ះពាល់។ ក្នុងនោះក៏មានសំណង់រឹងមាំផងដែរ តែមិនទាន់អាចស្គាល់អត្តសញ្ញាណអ្នកកាន់កាប់នៅឡើយ។
ទិន្នន័យច្បាស់លាស់ ដែលប៉ះពាល់និងដែនព្រៃឈើ និងជម្រាបជូននៅពេលក្រោយ។