មាតិកា
ការចុះពិនិត្យការចិញ្ចឹមបង្គាក្រុមហ៊ុនហេងហេង អេឃ្វរខលឈឺរ នៅភូមិបែកក្រង់ឃុំព្រៃនប់ ស្រុកព្រៃនប់
ចេញ​ផ្សាយ ១៨ មេសា ២០២០
133
ថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០​ លោក គង់ វិតាណ: អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការចិញ្ចឹមបង្គាក្រុមហ៊ុនហេងហេង អេឃ្វរខលឈឺរ នៅភូមិបែកក្រង់ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការរាយការណ៍របស់លោក សៀ អ្នកទទួលខុសត្រូវនៅទីនោះ បានឲ្យដឹងថា ក្រុមហ៊ុនបានដាក់កូនបង្គា ១០លានកូន លើផ្ទៃដី ១០៨ ហ.ត ដែលនឹងត្រូវប្រមូលផលក្នុងរយៈពេលបីខែខាងមុខ។ លោកអភិបាលរងខេត្តបាន កោតសរសើរចំពោះក្រុមហ៊ុនដែលបានវិនិយោគលើការចិញ្ចឹមបង្គាសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងប្រទេស រួមចំណែកក្នុងការរក្សាស្ថេរភាពសន្តិសុខស្បៀងក្នុងកាលៈទេសៈដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។
ចំនួនអ្នកចូលទស្សនា
Flag Counter