មាតិកា
ការចុះល្បាតតាមបណ្ដោយទំនប់ការពារទឹកប្រៃ
ចេញ​ផ្សាយ ១៨ មេសា ២០២០
116
ថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០​ មន្រ្តីជំនាញបាលជលផល ដឹកនាំដោយលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលទទួលបន្ទុកក្តាប់រួម បានចុះល្បាតតាមបណ្ដោយទំនប់ការពារទឹកប្រៃ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖ - ក្រុមការងារបានធ្វើការបំផ្លាញចោលរោងចំនួន០២ ទំហំ ៣ម×៤ម ដែលសាងសង់ក្នុងដីព្រៃកោងកាង។ - ក្រុមការងារនឹងបន្តចេញល្បាតតាមទំនប់ការពារទឹកប្រៃដើម្បីឃ្លាំមើលបទល្មើសដែលមានការលបលួចសាងសង់សំណង់រំលោភយកដីព្រៃកោងកាងធ្វើជាកម្មសិទ្ធិ។
ចំនួនអ្នកចូលទស្សនា
Flag Counter