ចេញផ្សាយ ១៧ មេសា ២០២០
145
ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០
បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសដាំបន្លែ និងទទួលបានអណ្តូងទឹក ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួចមក លោក អ៊ុក ម៉ែន កសិករនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ បានកែប្រែបច្ចេកទេសដាំដំណាំ ដោយទទួលបានប្រាក់ចំណូលក្នុងមួយថ្ងៃ ៣០.០០០រៀល។ លោកនឹងបន្តដាំបន្ថែមលើផ្ទៃដីដែលនៅសល់។