ចេញផ្សាយ ១៤ មេសា ២០២០
143
ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ ព្រមទាំងសហការីចំនួន ២នាក់ បានចុះល្បាតឃ្លាំមើលសកម្មភាព កាប់រានព្រៃឈើ គាស់កកាយថ្ម អាចម៍ដី ក្នុងតំបន់ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើអូរថ្ម ក្នុងភូមិសាស្ត្រស្រុកព្រៃនប់។ ជាលទ្ធផល មិនមានការគាស់កកាយថ្ម អាចម៍ទេ តែមានសកម្មភាពលួចកាប់រានព្រៃឈើ និងសង់ខ្ទម។ ក្នុងករណីនេះខណ្ឌរដ្ឋបាលព្រៃឈើនឹងរៀបចំផែនការ ចុះរុះរើក្នុងពេលខ្លីខាងមុខ។