មាតិកា
ការចុះពិនិត្យទីតាំងសិប្បកម្មមួយកន្លែង ឈ្មោះ ទ្រី ហាវ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង
ចេញ​ផ្សាយ ១២ មេសា ២០២០
172
ថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ សហការជាមួយក្រុមការងារចម្រុះ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដឹកនាំដោយលោក ជុំ ច័ន្ទថុល អភិបាលរងក្រុង ចុះពិនិត្យទីតាំងសិប្បកម្មមួយកន្លែង ឈ្មោះ ទ្រី ហាវ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។ ជាលទ្ធផល÷ - ឈើមានប្រភពស្របច្បាប់ទិញពីក្រុងព្រះសីហនុ។ - ទីតាំងពុំទាន់មានច្បាប់អនុញ្ញាត តែសិប្បកម្មនេះ ធ្វើសម្រាប់ជួសជុលបឹងហ្កាឡូរបស់ខ្លួនតែប៉ុណ្ណោះ មិនបានធ្វើជាលក្ខណៈជំនួញឡើយ។ - វិធានការមានខ្លឹមសារដូចក្នុងកំណត់ហេតុជូនភ្ជាប់។
ចំនួនអ្នកចូលទស្សនា
Flag Counter