ចេញផ្សាយ ១១ មេសា ២០២០
139
ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ ស្តីពីការពិនិត្យសន្និធិស្បៀងសម្រាប់ឆ្លើយតបទៅនឹងហានិភ័យនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ក្រោមវត្តមានលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំផ្តោតសំខាន់លើ៖
- វិធានការជម្រុញការងារបង្កបង្កើនផលកសិកម្មនៅរដូវវស្សាឆ្នាំ២០២០
- ធ្វើការប៉ាន់ស្មានបរិមាណស្រូវអង្ករដែលមានក្នុងស្តុក។
- ការប៉ាន់ស្មានតម្រូវការសត្វ សាច់ និងការផ្គត់ផ្គង់។
- ការប៉ាន់ស្មានតម្រូវការ និងការផ្គត់ផ្គង់ផលនេសាទ។ សមាសភាពអញ្ចើញចូលរួមមានលោកអនុប្រធានមន្ទីរ លោក លោកស្រី តាមខណ្ឌ និងការិយាល័យ ដែលពាក់ព័ន្ធ។