មាតិកា
ការចុះតាមដាន និងស្រង់ស្ថិតិលើការងារភ្ជួររាស់របស់កសិករនៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១១ មេសា ២០២០
114
ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ​ឯកស័ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០​ លោក ផាន់​ សុខន​ ប្រធានការិយាល័យវិស្វកម្មកសិកម្ម្ម បានចុះតាមដាន និងស្រង់ស្ថិតិលើការងារភ្ជួររាស់របស់កសិករនៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ÷ +ឃុំជើងគោភ្ជួរបានចំនួន= ២០០ ហ.ត ក្នុងនោះ ព្រោះស្រូវបានចំនួន ១៥០ហ.ត​ (ស្រូវកណ្តាល)​គឺពូជស្រូវក្រហមតឿសុទ្ធ។ +ឃុំវាលរេញភ្ជួរបានចំនួន= ១១៨ ហ.ត ក្នុងនោះ ព្រោះស្រូវបានចំនួន ៣៤ហ.ត​ (ស្រូវកណ្តាល)​ ពូជស្រូវមាន ហាយវិ ក្រហមលាក់សន្លឹក ក្រហមតឿ និងពូជផ្ការំដួល។ +ឃុំសាមគ្គីភ្ជួរបានចំនួន= ១០,១៣ ហ.ត​ ព្រោះបានចំនួន ០ ហ.ត​ ។ +ឃុំសំរុងភ្ជួរបានចំនួន= ២០ ហ.ត​ ក្នុងនោះព្រោះស្រូវបានចំនួន ៥ហ.ត​ (ស្រូវកណ្តាល)​ ពូជស្រូវក្រហមតឿ។ +ឃុំព្រៃនប់ភ្ជួរបានចំនួន= ១០ ហ.ត​ ព្រោះ​ស្រូវបានចំនួន ០ ហ.ត​ ។ សរុបភ្ជួរបានចំនួន= ៣៥៨ ហ.ត​ ក្នុងនោះព្រោះបានចំនួន= ១៨៩ហ.ត។ បញ្ជាក់តួរលេខនេះគិតចាប់ពីថ្ងៃអនុវត្តមកដល់ថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២០។
ចំនួនអ្នកចូលទស្សនា
Flag Counter