ចេញផ្សាយ ០៩ មេសា ២០២០
113
ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់(ស្តីទី) បានចូលរួមជាមួយក្រុុមការងាររដ្ឋបាលស្រុកព្រៃនប់ ដែលដឹកនាំដោយលោក លីវ ជុយលីង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចុះពិនិត្យស្ថានភាពព្រៃកោងកាងនៅតាមបណ្តោយទំនប់ប៉ុលឌែរ០១ ដោយមានការចូលរួមពីអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ប៉ូលីសប៉ុស្តិ៍។ ជាលទ្ធផល
ឃើញមានករណីលួចចាក់ដីចូលដែននេសាទចំនួន ២កន្លែង÷
- កន្លែងទី១ ទំហំ ៣០ម×៤០ម និងមានដាំកូនដូងកូនស្វាយចំនួន ២០ដើម។ (ពុំមានមនុស្សនៅទេ)។
- កន្លែងទី២ ទំហំ ១០០ម×៨០ម មានដាំកូនដូង ១២ដើម មានអ្នកយាមដីឈ្មោះ ទឺម ផា ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់។