ចេញផ្សាយ ០៩ មេសា ២០២០
108
ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០
ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជូន លោក យស់ ចន្ថាណា និងលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរ បានចុះសហការជាមួយក្រុមប្រឹក្សាឃុំសាមគ្គីដើម្បីអន្តរាគមន៍ផ្គត់ផ្គង់ទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋដែលកំពុងរងនូវការខ្វះខាត់ទឹកប្រើប្រាស់ខ្លាំង។ មន្ទីរបានផ្ដល់ប្រេងចំនួន ៦០លីត្រ និងផ្តល់ថវិកាទិញធុងចំណុះ ១៥០០លីត្រ ជូនក្រុមប្រឹក្សាឃុំដើម្បីដឹកជញ្ជូនទឹកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។