ចេញផ្សាយ ០៣ មេសា ២០២០
133
ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០
លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក យឹម សុខសំអូន អភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ បានចូលរួមជាអធិបតីភាពក្នុងពិធីអន្តរាគមន៍ភ្ជួររាស់ដីស្រែមុនរដូវវស្សាលើផ្ទៃ ១០ហិកតា ជូនកសិករក្រីក្រ ជនពិការ ចាស់ជរា និងស្រ្តីមេម៉ាយ ដែលគ្មានមធ្យមបាយភ្ជួររាស់ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
+នៅភូមិព្រែកក្រាញ់
១.ម៉េង ម៉ាច ចំនួន ១ហិកតា ២.យឿន យុន ចំនួន ១ហិកតា ៣.សួន ជឿន ចំនួន ១.២០ហិកតា
+ភូមិបឹងរាំង
១.ច្រាំង ហយ ចំនួន ១.១០ហិកតា ២. កើត អេង ចំនួន ០.៥០ហិកតា ៣.កែវ វុធ ចំនួន ០.៦០ហិកតា ៤.ទូច ផាត ចំនួន ០.៩០ហិកតា
+ភូមិតាអោងធំ
១. ម៉េង រឹម ចំនួន ០.៧០ហិកតា ២. វៀច ញ៉េន ចំនួន ០.៧០ហិកតា ៣. នាក់ ធៀន ០.៧០ហិកតា ៤.គង សាន ចំនួន ១.២០ហិកតា
ពិធីនេះរៀបចំដោយលោក ផាន់ សុខន ប្រធានការិយាល័យវិស្វកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដោយលោកបានរៀបចំ ត្រាក់ទ័រចំនួន ៤គ្រឿងដើម្បីអនុវត្តលើការងារនេះ។