មាតិកា
ការចូលរួមកិច្ចប្រជុំពិភាក្សាលើលទ្ធផលរបស់ក្រុមការងារនៃការចុះពិនិត្យទីតាំងដី ស្ថិតនៅភូមិពូធឿង និងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់
ចេញ​ផ្សាយ ០៣ មេសា ២០២០
132
ថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សាលើលទ្ធផលរបស់ក្រុមការងារនៃការចុះពិនិត្យទីតាំងដី ស្ថិតនៅភូមិពូធឿង និងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ឈ្មោះ គឹម ហ៊ាង និងឈ្មោះ ស៊ី ម៉េងឃៀង។ ដោយមានការចូលរួមពីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរីយោដីខេត្តព្រះសីហនុ តំណាងរដ្ឋបាលស្រុកព្រៃនប់ និងតំណាងការិយាល័យភូមិបាលស្រុកព្រៃនប់ ក្រោមអធិបតីភាព លោក លៀម សូដា អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter